នឹកដល់អតីតកាលខ្លួនឯងជាក្មេងវត្តជិះកង់ទៅរៀនពីវត្តកោះដល់វិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, ពេលចេញធ្វើការពេលខ្លះជិះម៉ូតូឌុប និងក្រោយមកមានម៉ូតូសង់កូរ៉េពេលធ្វើការនៅខេត្តសៀមរាប!
នៅព្រឹកនេះ ខ្ញុំបានប្រគល់ម៉ូតូចំនួន ១០គ្រឿង HONDA C125 ជូនដល់មន្ត្រីរាជការចំនួន ១០ រូបមកពីអគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មាន ដែលពុំទាន់មានមធ្យោបាយធ្វើដំណើរចុះបំពេញការងារ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន និងបានប្រោះព្រំទឹកមន្តដើម្បីឱ្យបងប្អូនជិះធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព។
រូបថតៈ ហ៊ុន យុទ្ធគុណ