រដ្ឋមន្រ្តី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យយុវជនបង្កើនទម្លាប់អានសៀវភៅ ដើម្បីបង្កើនចំណេះដឹង សមត្ថភាពជាប្រចាំ និងជួយឱ្យការនិយាយកាន់តែល្អ និងការប្រើពាក្យពេចន៍បានត្រឹមត្រូវទៅតាមកាលៈទេសៈ...
គេហទំព័រ បិតា ញូស៍ សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
គេហទំព័រ បិតា ញូស៍ (Beyda News) យើងខ្ញុំ សូមស្វាគមន៏ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

រដ្ឋមន្រ្តី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យយុវជនបង្កើនទម្លាប់អានសៀវភៅ ដើម្បីបង្កើនចំណេះដឹង សមត្ថភាពជាប្រចាំ និងជួយឱ្យការនិយាយកាន់តែល្អ និងការប្រើពាក្យពេចន៍បានត្រឹមត្រូវទៅតាមកាលៈទេសៈ...

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តឱ្យប្អូនៗសិស្សានុសិស្ស និងយុវជននាំគ្នាប្តូរ និងបង្កើនទម្លាប់មកអានសៀវភៅ ដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពរបស់ខ្លួនជាប្រចាំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧។


 ការអានជាមូលដ្ឋានគ្រឹះដ៏រឹងមាំផ្តល់នូវចំណេះដឹង ជំនាញ ចំណេះដឹងទៅទៅកាន់តែទូលំទូលាយ ការអានជួយឱ្យការនិយាយកាន់តែល្អ ដោយមានឃ្លាមានប្រយោគ មានបែបបទនៃការនិយាយ និងការប្រើពាក្យពេចន៍បានត្រឹមត្រូវ ទៅតាមកាលៈទេសៈ។ ឯកឧត្តម នេត្រ ភក្ត្រា បានអះអាងថា ក្រសួងព័ត៌មាននឹងនៅតែបន្តគាំទ្រចំពោះពិព័រណ៍ សៀវភៅរបស់ Big Bad Wolf Books នេះ ដែលបានចូលរួមលើកកម្ពស់ការសិក្សារៀនសូត្រ ចំណេះដឹង និងពង្រឹងវប្បធម៌នៃការអាន និងសូមអំពាវនាវឱ្យប្រជាជនកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍នេះ និងធ្វើឱ្យការអានក្លាយជាទម្លាប់ពេញមួយជីវិត។ ការថ្លែងបែបនេះរបស់ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីភាពបើកសម្ពោធពិព័រណ៍លក់សៀវភៅ Big Bad Wolf Books ដែលបានរៀបចំឡើងក្នុងផ្សាររុងរឿង ស្ថិតនៅក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ។ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានរម្លឹកថា ប្រទេសកម្ពុជា ក្រោមមគ្គុទ្ទេសក៍ដឹកនាំដ៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានគាំទ្រ ជំរុញលើកទឹកចិត្តវិស័យអំណាន តាមរយៈការបង្កើតទិវាជាតិអំណានជាលើកដំបូងនៅក្នុងឆ្នាំ២០១៦ ក្នុងគោលបំណងដើម្បីបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ។ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំអាចធ្វើជាសាក្សីរស់មួយថា ការអាន គឺពិតជាបានផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ ផ្តល់នូវចំណេះដឹង និងធ្វើឱ្យយើងកាន់តែមានភាពរឹងមាំផ្នែកសមត្ថភាព ជំនាញ និងចំណេះដឹងទូទៅផង។ នៅពេលដែលយើងអានច្រើនគឺយើងនឹងដឹង និងចេះកាន់តែច្រើន»។ ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា មិនតែប៉ុណ្ណោះការអាន គឺអាចជួយដល់ការសរសេរត្រូវតាមវេយ្យាការណ៍។ ដូច្នេះនៅពេលយើងសរសេរសំណេរ អត្ថន័យលើអត្ថបទអ្វីមួយ គឺអាចយកគន្លឹះអ្វីមួយ និងរៀបប្រើវេយ្យាករណ៍អ្វីមួយមកសរសេរអត្ថបទបានយ៉ាងល្អ ហើយដោយសារការអានអាចជួយដល់ការស្តាប់របស់យើងដោយមិនច្រឡំអត្ថន័យ។ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «បើកាលណាយើងអានច្រើន យើងនឹងមានគំនិតច្រើន ហើយយើងក៏អាចបង្រួមទៅលើខ្លឹមសារថាអ្វីដែលជាមូលដ្ឋានយើងចង់ប្រាប់ និងខ្លឹមសារអ្វីល្អដែលយើងចង់និយាយ។ ពីព្រោះថាការនិយាយជួនកាលមិនប្រាកដទេថាគេស្តាប់ទាំងអស់ទេ។ អ៊ឹចឹងបើចង់ឱ្យការនិយាយគេស្តាប់ គឺយើងចាំបាច់ត្រូវតែជ្រើសរើសនូវពាក្យពេចន៍ ក៏ដូចជាព័ត៌មានដែលយើងត្រូវបញ្ចេញ មិនមែននិយាយហើយចង់បញ្ចប់មិនដឹងថាជាអ្វីនោះទេ»។ ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងថា ការនិយាយមួយដែលពូកែ គឺយើងចាំបាច់ត្រូវឆ្លងកាត់មូលដ្ឋានច្រើន ក្នុងនេះចំណុចទី១ គឺចំណេះដឹងទូលំទូលាយ ស្គាល់ប្រធានបទរបស់ខ្លួនឱ្យច្បាស់លាស់ ត្រូវមាន ទឡ្ហិករណ៍ ភស្ថុតាង ឯកសារ និងអ្វីដែលសំខាន់មួយទៀត គឺទិន្នន័យ។ ហេតុអ្វីដែលតម្លៃការអានសៀវភៅខុសពីការអានព័ត៌មាន។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបន្ថែមថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដោយបានផ្តោតសំខាន់លើមូលធនមនុស្ស ដែលសំដៅទៅលើធនធានមនុស្សដែលមានសមត្ថភាព មានចំណេះដឹង មានទេពកោសល្យ មានស្នាដៃ មានសុខភាពល្អ គុណភាព មានគុណធម៌ និងមានសុជីវធម៌។ ចំណេះដឹង គឺចេញពីសៀវភៅនេះឯង ហើយយើងក៏មិនអាចពឹងនរណាម្នាក់បានដែរក្រៅពីខ្លួនឯង។ ហេតុនេះហើយទ្រឹះស្តីបុរាណរបស់យើងបានលើកឡើងថា «ចំណេះដឹងវាជាឃ្លាំងប្រាក់» និងចំណេះដឹងនេះកណ្តៀរក៏កាត់មិនកើត កាន់តែប្រើកាន់តែរីកចម្រើន។  
أحدث أقدم