(D48) យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ បានធ្វើដំណើរទៅកាន់គ្រប់ទិសទី ដើម្បីជួយការពារប្រជាពលរដ្ឋពីគ្រោះថ្នាក់ និងហានិភ័យនានាដែលអាចបង្កឡើងដោយការបង្កើត ឬចែកចាយព័ត៌មានក្លែងក្លាយ ហើយផ្តល់ជូនពលរដ្ឋវិញនូវសុវត្ថិភាពក្នុងការទទួលព័ត៌មានពិត...
គេហទំព័រ បិតា ញូស៍ សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
គេហទំព័រ បិតា ញូស៍ (Beyda News) យើងខ្ញុំ សូមស្វាគមន៏ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

(D48) យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ បានធ្វើដំណើរទៅកាន់គ្រប់ទិសទី ដើម្បីជួយការពារប្រជាពលរដ្ឋពីគ្រោះថ្នាក់ និងហានិភ័យនានាដែលអាចបង្កឡើងដោយការបង្កើត ឬចែកចាយព័ត៌មានក្លែងក្លាយ ហើយផ្តល់ជូនពលរដ្ឋវិញនូវសុវត្ថិភាពក្នុងការទទួលព័ត៌មានពិត...

(D48) យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ បានធ្វើដំណើរទៅកាន់គ្រប់ទិសទី ដើម្បីជួយការពារប្រជាពលរដ្ឋពីគ្រោះថ្នាក់ និងហានិភ័យនានាដែលអាចបង្កឡើងដោយការបង្កើត ឬចែកចាយព័ត៌មានក្លែងក្លាយ ហើយផ្តល់ជូនពលរដ្ឋវិញនូវសុវត្ថិភាពក្នុងការទទួលព័ត៌មានពិត មានគុណភាពសម្រាប់ការសម្រេចចិត្ត និងការរស់នៅប្រចាំថ្ងៃ។
ការអនុវត្តយុទ្ធនាការនៅទូទាំងប្រទេសកំពុងមានសន្ទុះ ដោយក្នុងនោះមានការចូលរួមក្នុងសកម្មភាពយុទ្ធនាការពីសំណាក់ប្រជាពលរដ្ឋ មានបងប្អូន ពូមីងជាអាជីវករ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សិស្សនិស្សិត អ្នកសារព័ត៌មាន និងពលរដ្ឋជាអ្នកប្រើប្រាស់បណ្តាញសង្គម ច្រើនឡើងៗ ក្នុងការប្តេជ្ញាចិត្តចូលរួមទប់ស្កាត់ និងឈានទៅលុបបំបាត់ឱ្យបានការសាយភាយនូវព័ត៌មានក្លែងក្លាយ ហើយលើកកម្ពស់ការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ។
សារនៃយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» កំពុងត្រូវបានដាក់បង្ហាញ ផ្សព្វផ្សាយតាមផ្ទាំងប៉ាណូធំៗ ក្នុងរាជធានីភ្នំពេញ ទីតាំងនានាក្នុងទីរួមខេត្តសៀមរាប នៅរង្វង់មូលគ្រួសារដំរី រមណីយដ្ឋានបឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី និងនៅតាមទីសាធារណផ្សេងៗទៀតតាមបណ្តាខេត្ត ក្នុងគោលបំណងផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានដឹង ហើយចូលរួមក្នុងយុទ្ធនាការនេះទាំងអស់គ្នា ដើម្បីកម្ពុជាគ្មានព័ត៌មានក្លែងក្លាយ និងដើម្បីបន្តផ្តល់បរិយាកាសអំណោយផលល្អ ប្រកបដោយសុវត្ថិភាពសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត និងការបន្តអភិវឌ្ឍន៍លើគ្រប់វិស័យសម្រាប់ពលរដ្ឋគ្រប់គ្នា និងជាតិទាំងមូល។
យើងរួមគ្នាដើម្បីកម្ពុជាគ្មានព័ត៌មានក្លែងក្លាយ!
أحدث أقدم