រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា អញ្ជើញសម្ពោធគម្រោងបំពាក់ឧបករណ៍ផ្តល់ចរន្តអគ្គិសនីក្នុងផ្ទះ និងបង្គោលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ ជូនពលរដ្ឋនៅភូមិព្រែកក្តី ស្រុកស្នូល...
គេហទំព័រ បិតា ញូស៍ សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
គេហទំព័រ បិតា ញូស៍ (Beyda News) យើងខ្ញុំ សូមស្វាគមន៏ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា អញ្ជើញសម្ពោធគម្រោងបំពាក់ឧបករណ៍ផ្តល់ចរន្តអគ្គិសនីក្នុងផ្ទះ និងបង្គោលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ ជូនពលរដ្ឋនៅភូមិព្រែកក្តី ស្រុកស្នូល...

រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា អញ្ជើញសម្ពោធគម្រោងបំពាក់ឧបករណ៍ផ្តល់ចរន្តអគ្គិសនីក្នុងផ្ទះ និងបង្គោលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ ជូនពលរដ្ឋនៅភូមិព្រែកក្តី ស្រុកស្នូល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ាន់ឡុល វ៉ាន់ណា បាវិត ត្លុង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពសម្ពោធគម្រោងបំពាក់ឧបករណ៍ផ្តល់ចរន្តអគ្គិសនីក្នុងផ្ទះ និងបង្គោលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីលើកកម្ពស់ការទទួលព័ត៌មាន និងចំណេះដឹង។ ក្រោមគម្រោងទទួលផលរហ័សនៃកិច្ចសហប្រតិបត្តិការទន្លេមេគ្គ-គង្គា។

 គម្រោងនេះផ្តល់ជូនប្រជាពលរដ្ឋនៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ នាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនឥណ្ឌា តាមរយៈឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ផ្តល់នូវគម្រោងបំពាក់ឧបករណ៍ផ្តល់ ចរន្តអគ្គិសនីក្នុងផ្ទះ និងបង្គោលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ សម្រាប់រួមចំណែកជួយសម្រួលបញ្ហាខ្វះខាតថាមពលអគ្គិសនីជូនប្រជាពលរដ្ឋនៅជនបទនៃប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា នេះជាគម្រោងមួយដ៏សំខាន់ដែលរដ្ឋាភិបាលឥណ្ឌា ផ្តល់ឱ្យរដ្ឋាភិបាលកម្ពុជា ដែលជាគម្រោងទទួលផលភ្លាមៗ។ ដូច្នេះ ក្រសួងព័ត៌មាន ក្នុងនាមជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នាំយកគម្រោងនេះមកផ្តល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឆ្ងាយពីទីប្រជុំដែលខ្វះថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ បើទោះបីជាការផ្តល់ជូននេះមិនទាន់ឆ្លើយតបទាំងស្រុងនៃសេចក្តីត្រូវការក៏ដោយ ប៉ុន្តែ វាបានចូលរួមចំណែកកាត់បន្ថយការលំបាកផងដែរ។ ប្រធានក្រុមការងារ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអាណត្តិទី៧ បានបន្តយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ជាក់ស្តែងការខិតខំប្រឹងកសាង អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ក្រោមដំបូលសន្តិភាពពេញលេញ។ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានថ្លែងថា គំនិតផ្តួចផ្តើមនេះ អនុវត្តក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា គឺជាសក្ខីភាពមួយចំពោះភាពជាដៃគូជិតស្និទ្ធ និងរីកចម្រើនរវាងឥណ្ឌា និងកម្ពុជា។ អគ្គិសនីមិនមែនជាល្អឥតខ្ចោះទៀតទេ តែវាជាតម្រូវការមូលដ្ឋានដែលជួយអភិវឌ្ឍដល់សហគមន៍។ ឯកអគ្គរដ្ឋទូត បានលើកឡើងថា លទ្ធភាពទទួលបានថាមពលស្អាត និងគួរឱ្យទុកចិត្តធ្វើឱ្យសុខភាពប្រសើរឡើង គាំទ្រការអប់រំ ជំរុញសកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាព។ គម្រោងនេះនឹងជួយកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈហ្វូស៊ីល និងការចំណាយថាមពលក្នុងគ្រួសារមានកម្រិតទាប ហើយរួមចំណែកដល់គោលដៅនិរន្តរភាពបរិស្ថានរបស់កម្ពុជា។ «យើងមានមោទនភាពដែលតាមរយៈ គម្រោងទទួលផលរហ័សនេះ យើងមិនត្រឹមតែនាំមកនូវថាមពលដល់គេហដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់អនាគតដ៏ភ្លឺស្វាង និងបៃតងផងដែរ»។ នេះជាការបញ្ជាក់របស់ឯកឧត្តម វ៉ាន់ឡុល វ៉ាន់ណា បាវិត ត្លុង។ គម្រោងបំពាក់ឧបករណ៍ផ្តល់ចរន្តអគ្គិសនីក្នុងផ្ទះ និងបង្គោលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ កំពុងបន្តអនុវត្តយ៉ាងសកម្ម និងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ក្នុងផែនការគម្រោងនេះនឹងបំពាក់ប្រព័ន្ធ អគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យតាមផ្ទះប្រជាពលរដ្ឋ ចំនួន ៦០ខ្នងផ្ទះ នៅទូទាំង ៩ភូមិ ដែលបាននឹងកំពុងដាក់ឱ្យប្រើប្រាស់ជាបណ្តើរៗ។ ជាមួយគ្នានោះដែរ ក៏មានការដំឡើងបង្គោលបំភ្លឺផ្លូវសាធារណៈដើរដោយថាមពលពន្លឺព្រះអាទិត្យ ចំនួន ៣៥បង្គោល ដែលបាននិងកំពុងដាក់ឱ្យប្រើប្រាស់នៅកន្លែងមានតម្រូវការចាំបាច់ៗក្នុងឃុំ។ ការអនុវត្តគម្រោងនេះត្រូវបានបែងចែកជា ២ដំណាក់កាលដោយដំណាក់កាលទី១ បាននឹងកំពុងអនុវត្តយ៉ាងសកម្មនូវការបំពាក់ប្រព័ន្ធអគ្គិសនីតាមខ្នងផ្ទះដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន ២៥ខ្នងផ្ទះ និងដំឡើងបង្គោលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន ១៨បង្គោល៕  
أحدث أقدم