សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី អបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយបងប្អូន​កម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ...
គេហទំព័រ បិតា ញូស៍ សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
គេហទំព័រ បិតា ញូស៍ (Beyda News) យើងខ្ញុំ សូមស្វាគមន៏ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី អបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយបងប្អូន​កម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ...

រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលគោលការណ៍យ៉ាងច្បាស់លាស់ ក្នុងការបង្កើតឱកាសការងារ​ ដេីម្បី​ធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបានការងារកាន់តែ​ច្រើន និងកាន់តែល្អប្រសើរ ព្រមទាំងមានចំណូលកាន់​តែខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី អបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយបងប្អូន​កម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់បិតត្រាង ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បត៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ថា​ សម្តេច​បវរ​ធិបតី​សូម​អរគុណ​ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅរបស់​បងប្អូន​កម្មករ​ កម្មការនី​ និយោជក​ទាំង​អស់ និង​បាន​សម្តែ​ង​នូវ​សេចក្ដី​សោមនស្ស​រីករាយ​ដែលបាន​ជួប​សំណេះ​សំណាល​ជាមួយបងប្អូន​កម្មករ​ កម្មការនី​ នៅទីនេះ​ ហេីយការជួបជុំបងប្អូនកម្មករនិយោជិត លើកនេះ គឺជាកំណត់ត្រាថ្មីក្នុងបរិមាណដ៏ច្រើនរហូតដល់ជាង ៣ម៉ឺននាក់ ព្រមទាំង​ចូលរួម​អបអរសាទរ​ដល់ការទទួលបាន​ក្រុម​ហ៊ុន​វិនិយោគ​ចំនួន​ ២០០​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​នេះ ដែលកំពុង​ដំណើរការ និងរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងប្រ​ជាជន។





​ សម្តេច​បវរ​ធិបតី​បាន​សង្កត់ធ្ងន់ថា​ ការ​ទទួល​បាន​ក្រុម​ហ៊ុន​ចំនួន​២០០នេះ​ ពុំ​មែន​កេីត​ឡេីង​ដោយ​ទេវតា​ទម្លាក់ចុះ​ពីលេីមេឃនោះទេ​ គឺកេីត​ចេញ​ពី​ការ​ដាក់ចេញ​នូវ​គោលនយោបាយ​ដ៍ត្រឹម​ត្រូវ​របស់​សម្តេចតេជោ​ ហេីយរាជ​រដ្ឋាភិបាល​ និតីកាលទី​៧​ នៃ​រដ្ឋសភា​ នឹង​បន្តគាំទ្រ​ដល់​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​។ សម្តេច​បវរ​ធិបតី​ជឿជាក់​ថា​ក្រុម​ហ៊ុន​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ នឹង​មាន​ការ​កេីនឡេីងជាលំដាប់​ក្នុង​ពេល​អនាគត​ដ៏ខ្លី​ខាងមុខ។ 

 ទន្ទឹមនឹង​ការសម្តែង​ភាពសប្បាយរីករាយ​ ដែលបានជួបសំណេះសំណាលយ៉ាងស្និទស្នាលនេះ, សម្តេចបវរ​ធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមថារាជរដ្ឋាភិបាល មានគោលជំហរក្នុងការចាប់យក​ការវិនិយោគ​មកពីគ្រប់ប្រទេស ដោយដាក់ចេញគោលនយោបាយ ដេីម្បីទាក់ទាញវិនិយោគិននានា​ មកបណ្តាក់ទុន​ និងបើក​ដំណើរ​ការក្រុម​ហ៊ុននៅទឹកដីកម្ពុជា។

 រាជរដ្ឋាភិបាលស្វាគមន៍​ និងចាប់យកក្រុមហ៊ុន​វិនិយោគទាំងអស់​ គឺ​អាចនិយាយបានថា​ ចាប់យក​ "ទាំងសាច់គោ និងស្ពៃ” ក្នុងគោលដៅសំខាន់តែមួយ គឺដើម្បីផ្តល់ផលប្រយោជន៍ជូនជាតិ និងប្រជាជន។ 

 ជាក់ស្តែងតំបន់សេដ្ឋកិច្ចពិសេសនេះ​ បានបង្កើត​ការងារ​យ៉ាងច្រើនជូនបងប្អូនកម្មករនិយោជិតរហូតដល់ជាង ៣ម៉ឺននាក់​ ដែលនេះជាសាក្ខីភាពពិតដែលធ្វេីឱ្យតំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង៥ក្នុង ខេត្ត​ព្រះសីហនុ​ ដែលជាប៉ូលសេដ្ឋកិច្ចទី២របស់កម្ពុជា​ ផ្តល់ប្រាក់ឈ្មួលមធ្យម​សរុប​ប្រចាំ​ឆ្នាំ​ ប្រមាណ​ជាង​ ១៧៨​ លានដុល្លា​ និងបានចូលរួមចំណែកដល់បង្កើតការងារ នៅទូទាំង​ប្រទេសប្រមាណជាង ១.៨ លាននាក់។

 សម្តេចបវរធិបតី បានគូសបញ្ជាក់បន្ថែមថា ក្រោមម្លប់នៃសុខសន្តិភាព និងក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ, រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលគោលការណ៍យ៉ាងច្បាស់លាស់ ក្នុងការបង្កើតឱកាសការងារ​ ទាំង​ក្នុង​ប្រព័ន្ធ​ និង​ក្រៅ​ប្រព័ន្ធ​ ដេីម្បី​ធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបានការងារកាន់តែ​ច្រើន និងកាន់តែល្អប្រសើរ ព្រមទាំងមានចំណូលកាន់​តែខ្ពស់។

 រាជរដ្ឋាភិបាលមិនត្រឹមតែមានមហិច្ឆតាទាក់ទាញទុនវិនិយោគ​មក​អភិវឌ្ឍសេដ្ឋកិច្ច, បង្កើតរោងចក្រសហគ្រាស និង ការងារជូនបងប្អូនប្រជាពលរដ្ឋនោះទេ, តែរាជរដ្ឋាភិបាលក៏មាន​មហិច្ឆតាបង្កើត និងពង្រីកឱ្យមានភាពសុខសាន្តនៅគ្រប់ទីតាំង​រោង​ចក្រសហគ្រាស ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេស បងប្អូនកម្មករ​និយោជិត។​

 ការចូលរួមយ៉ាងសកម្មរបស់បងប្អូនកម្មករនិយោជិត គឺជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញការកសាងជាតិដ៏ខ្លាំងក្លារឹងមាំមួយ, ពោល គឺការធ្វើយុវកម្មប្រជាជាតិឱ្យក្លាយ ជាប្រទេសមានការអភិវឌ្ឍពេញលេញ និង ស្រស់បំព្រងមួយ ។

 បងប្អូនកម្មករនិយោជិត ពិតជាបានចូលរួមចំណែកយ៉ាងពិតប្រាកដ ក្នុងបុព្វហេតុដ៏ធំធេងនៃការកសាងជាតិគ្រប់ ដំណាក់កាល ។

 សុខទុក្ខរបស់បងប្អូនកម្មករនិយោជិត គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាលជានិច្ច ។ សម្តេចបវរធិបតី បានធ្វើការបញ្ជាក់ថាក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ, តំបន់សេដ្ឋកិច្ចពិសេស បានក្លាយជាកម្លាំង ចលករដ៏សំខាន់​មួយ សម្រាប់ការធ្វើពិពិធកម្ម និងការលើកកម្ពស់វិស័យឧស្សាហកម្មនៅកម្ពុជា។

 មុននឹងបញ្ចប់, សម្តេច​មហាបវរធិបតី​នាយករដ្ឋមន្ត្រី​បានសម្តែងការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, រដ្ឋបាលខេត្តព្រះសីហនុ, ប្រធាន និង គណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និង គ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំសម្រេចបាននូវលទ្ធផលការងារគួរជាទីមោទនៈ នាពេលកន្លងមកនេះ ក៏ដូចជាមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់, ជាពិសេស បងប្អូនកម្មករនិយោជិត ដែលបានខិតខំប្រឹងប្រែងថែរក្សា និង បង្កើនផ្លែផ្កានៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia




أحدث أقدم