(ខេត្ត កណ្ដាល) ÷ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋអំពីការបាក់ច្រាំងដោយសារភ្លៀងធ្លាក់ជាច្រើនថ្ងៃជាបន្តបន្ទាប់បណ្ដាលឲ្យបាក់ផ្លូវបេតុងនៅមាត់ស្ទឹងតាខ្មៅភូមិព្រែកតាពៅសង្កាត់ព្រែកតាពៅក្រុងតាខ្មៅខេត្តកណ្ដាល។ប្រវែងប្រមាណ ៧០ម៉ែត្រមិនអាចធ្វើដំណើរបាន ឯកឧត្តម ក៏បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ មើលទីតាំងជាក់ស្ដែងនឹងបានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភ្លាមៗ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហានោះឡើយ។
ជាមួយគ្នានោះដែរ ឯកឧត្តមបានបញ្ជាទៅរដ្ឋបាលក្រុង ស្រុកនិងក្រុមការងារទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ជួយប្រជាពលរដ្ឋក្នុងពេលកំពុងជួបប្រទះបញ្ហានេះឲ្យមានសុវត្ថិភាពខ្ពស់។
ថ្ងៃសុក្រ ១២ រោច ខែ អស្សុជ ឆ្នាំ ថោះ បញ្ជស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ ២០២៣៕
(ប្រភពព័ត៌មានផេកផ្លូវការឯកឧត្តមគង់ សុភ័ណ្ឌ)
ផ្សាយបន្ត គេហទំព័រ បិតា ញូស៍
#www.beydanews.com