Beyda 2024
គេហទំព័រ បិតា ញូស៍ សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
គេហទំព័រ បិតា ញូស៍ (Beyda News) យើងខ្ញុំ សូមស្វាគមន៏ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

بلا عنوان

ខ្ញុំបាទ នេក សក្តា. ចាងហ្វាងការផ្សាយ
សារព័ត៌មាន គេហទំព័រ បិតា ញូស៍
(www.beydanews.com)
និងសហការីទាំងអស់  សូម​អបអរសាទរ​ដោយស្មោះ​ជូន​ចំពោះ ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវ​បាន​សម័យប្រជុំ​លើកដំបូង នៃ​រដ្ឋសភា នីតិកាល​ទី​៧ បោះឆ្នោត​គាំទ្រ​ជា នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

ការទទួលបាន​នូវ​តួនាទី​ភារកិច្ច​ដ៏​ឧត្តុង្គឧត្តម​នេះ គឺ​ពិតជា​ស័ក្តិសម​ជា​ទីបំផុត ដែល ឯកឧត្តម​បណ្ឌិត ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​ប្រជាពលរដ្ឋ តាមរយៈ​ជោគជ័យ​នៃ​ការបោះឆ្នោត​ជាតិ​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នៃ​រដ្ឋសភា កន្លង​ទៅ​ថ្មីៗ​នេះ ហើយ​នេះ​ជា​សក្ខីភាព​មួយ ឆ្លុះ​បង្ហាញ​អំពី​ការខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ឆន្ទៈ ដ៏​មោះមុត​របស់ ឯកឧត្ដម​បណ្ឌិត ដែល​បាន​លះបង់​អស់​កម្លាំងកាយ និង​ប្រាជ្ញា​ស្មារតី​មិន​ខ្លាច​នឿយហត់ ដើម្បី​បម្រើ​ដល់​ឧត្តម​ប្រយោជន៍​ជូនប្រ​ជា​ជន និង​សង្គមជាតិ​។​

យើងខ្ញុំ​ទាំងអស់គ្នា ជឿជាក់​យ៉ាង​មុតមាំ​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​អាណត្តិ​ថ្មី ក្រោម​មាគ៌ា​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត នឹង​ធ្វើឱ្យ​ប្រទេស​យើង បន្ត​ទទួល​បាន​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​រីកចម្រើន​ទៅ​មុខ​ឥត​ឈប់​ឈរ​លើ​គ្រប់​វិស័យ ស្រប​ទៅតាម​មាគ៌ា និង​មរតក​នយោបាយ​ដ៏​ថ្លៃថ្លា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស មាគ៌ា​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ភាព​ប៉ិនប្រសប់​របស់ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើឱ្យ​ជាតិ​មាតុភូមិ​មាន​ភាព​សម្បូរ​សប្បាយ ប្រជាពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​សុភមង្គល និង​វិបុលភាព ព្រមទាំង​ទទួលបាន​នូវ​កិត្យានុភាព​ល្បីល្បាញ​ទាំង​ក្នុង​តំបន់ និង​សកលលោក​។​

ជាថ្មី​ម្តងទៀត យើងខ្ញុំ​ទាំងអស់គ្នា​សូម​លើក​ហត្ថ​បួងសួង វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ សូម​ជួយ​អភិបាល​គ្រងរ​ក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរ​មហាប្រសើរ ជូន ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត និង លោកជំទាវ ព្រមទាំង​គ្រួសារ​ជា​ទីស្រឡាញ់ សូម បាន​ប្រកប​នូវ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ច​និរន្តរ៍​៕

أحدث أقدم