កម្ពុជានឹងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ (UNGA 78) នៅទីក្រុងញូវយ៉ក នាខែកញ្ញាខាងមុខ គឺចាប់ពីថ្ងៃទី៥-១៩ កញ្ញា ២០២៣
ជាមួយគណៈប្រតិភូរាជរដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ាណែត ជាមួយអ្នកការទូតជំនាន់ថ្មី កម្ពុជាបានត្រៀមខ្លួនប្រើប្រាស់វេទិកាដ៏ធំនេះដើម្បីបង្ហាញទស្សនៈផ្ទាល់ខ្លួនលើបញ្ហាអន្តរជាតិ និងដើម្បីជួបតួអង្គពិភពលោកសំខាន់ៗដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការអន្តរជាតិ។
ខណៈឆ្នាំនេះ មហាសន្និបាតអ.ស.ប ផ្តោតសំខាន់លើការកសាងទំនុកចិត្ត និងពង្រឹងសាមគ្គីភាពសាកលឡើងវិញ ក្រោមប្រធានបទសំខាន់គឺ "ការកសាងទំនុកចិត្តឡើងវិញ និងការគ្រប់គ្រងសាមគ្គីភាពសកល៖ ការពន្លឿនសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្ពោះទៅរកសន្តិភាព វិបុលភាព វឌ្ឍនភាព និងនិរន្តរភាព សម្រាប់ទាំងអស់គ្នា។