បទបង្ហាញស្ដីពី
កម្មវិធីប្រកាសពន្ធអាជីវកម្ម សម្រាប់អ្នកជាប់ពន្ធតូច
តាមប្រព័ន្ធ GDT Tax Prefiling
(ខេត្ត កណ្ដាល) វេលាម៉ោង ២.០០នាទី
នារសៀលថ្ងៃ ពុធ ១១ រោច ខែ បឋមសាឍ ឆ្នាំ ថោះ ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៣។
អគ្គនាយកដ្ឋានពន្ធដារ ខេត្ត កណ្ដាលបានបើកកម្មវិធីសិក្ខាសាលាមួយស្ដីពីការ បង្ហាញ និងបង្ហាត់បង្រៀនដល់បងប្អូនដែលជាម្ចាស់សហគ្រាសមួយចំនួនដែលជាប់ពន្ធតូច និងមានកាតព្វកិច្ចបង់ជូនរដ្ឋ។
មានបងប្អូនអាជីវករ និងម្ចាស់សហប្រជាច្រើនបាននាំគ្នាចូលរួមក្នុងកម្មវិធីស្ដីពី បទបង្ហាញនៅកម្មវិធីបង់ពន្ធថ្មីតាមប្រព័ន្ធអនឡាញ ដែលអាចឱ្យបងប្អូនងាយស្រួលក្នុងការបង់ពន្ធជូនរដ្ឋ និងចំណេញទាំងពេលវេលាផងដែរ។
យោងតាមបច្ចុប្បន្នកំពុងតែមានភាពរីកចម្រើន នៅក្នុងវិស័យអនឡាញ អគ្គនាយកពន្ធដារ ខេត្ត កណ្ដាលបានធ្វើការអញ្ជើញអាជីវករនិងម្ចាស់សហគ្រាសដែលជាប់ពន្ធតូច មកដើម្បីប្រជុំពិភាក្សា និងបង្ហាញអំពីគម្រោងថ្មីពោលគឺការបង់ពន្ធប្រចាំខែតាមប្រព័ន្ធ GDT Tax Prefiling ដែលជាប្រព័ន្ធទំនើបនិងទាន់សម័យ នាបច្ចុប្បន្ននេះ។