Beyda 2024
គេហទំព័រ បិតា ញូស៍ សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
គេហទំព័រ បិតា ញូស៍ (Beyda News) យើងខ្ញុំ សូមស្វាគមន៏ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

بلا عنوان



ទីតាំងល្បែង អន ឡាញបញ្ចុលមាន់តាមទូរទស្សន៍ មួយកន្លែង ស្ថិតនៅភូមិ ព្រៃជួរ ឃុំ កោះខែល ស្រុកស្អាង ខេត្ត កណ្តាល បានកំពុងតែបើកដំណើរការយ៉ាងរលូនតែសមត្ថកិច្ចវិញសម្ងំស្ងៀមឈឹង ហាក់បីដូចជាគ្មានរឿងអ្វីរំខានដល់អស់លោកទាល់តែសោះ ឬអស់លោកមើលមិនឃើញ ឬក៏បនល្បែងមួយនេះចេះបំបាំងកាយ បានជាលោក មើលមិនឃើញ ។

ខេត្តកណ្ដាល ៖ យើង​ដឹង​ហើយ​ថា ទីណា​មាន​ល្បែងស៊ីសង ទីនោះ​នឹង​មាន​បទល្មើស​នានា កើតឡើង​ជា​ហូរហែ ធ្វើឲ្យ​ភូមិ​/​ឃុំ​/​ស្រុក ខេត្ត គ្មាន​សុវត្ថិភាព​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ក្ដី ​ព្រួយបារម្ភ ដូច​ជា​ទីតាំង​ល្បែងស៊ីសង​ជល់​មាមាន់១កន្លែង​នេះអញ្ជឹង ដែល​កំពុង​បើកទទួល​ក្រុម​អ្នកញៀន​ល្បែង ឲ្យចូល​លេង​យ៉ាង​ពពាក់ពពូន ដោយគ្មានការបង្ក្រាបពីកងកម្លាំងសមត្ថកិច្ច ទាល់តែសោះ។

​ប្រភព​ពី​បងប្អូន​ជា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខាងលើ​បានឲ្យដឹង​ទៀត​ថា ទីតាំង​ល្បែង​អន​ ឡាញ មាន់​ជល់ តាម​កញ្ចក់​ទូរទស្សន៍​ខាងលើ បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់សតិអារម្ម​ណ៍​បងប្អូន​ប្រជាពលរដ្ឋ​និង​ធ្វើឲ្យ​ពួកគាត់​អស់សង្ឃឹមជាខ្លាំងលើមន្ត្រី មូលដ្ឋាន មេប៉ុស្តិ៍រដ្ឋបាលអធិការនគរបាលស្រុក ដែលលោកទាំងអស់គ្នា មិនដែលគិតថាបង្ក្រាបល្បែងទាំងអស់នេះឬយ៉ាងណា?

​ពូក​គាត់​ថា ទីតាំង​ជល់​មាន់​តាម ​អន​ ឡាញ​ជាច្រើន​នៅ​មិនទាន់​ឃើញ​មាន​ការបង្ក្រាប​នៅឡើយ​ទេ​{​ពោល​}៖​នៅតែ​បណ្ដែតបណ្ដោយ​ឲ្យមាន​កា​រ​ជួបជុំ​គ្នា​លេង​ភ្នាល់​លុយ​យ៉ាង​អាណាធិបតេយ្យ​ឬ​ គិត​ថា​គឺជា​ល្បែង​ប្រជាប្រិយ​កំពុង​ពេញនិយម ​ចំពោះ​ប្រជាពលរដ្ឋ​ទើប​មិន​បង្ក្រាប​។​

​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្ឃឹមថា អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ មូលដ្ឋាន មានមេប៉ុស្តិ៍រដ្ឋបាលនគរបាល ឃុំកោះ ខែលនិង​លោកអធិការស្រុកស្អាង គួរតែ​ភ្ញាក់​ពី​ដំណេក​លុបមុខ សិត​សក់ ឆ្លុះ​កញ្ចក់ មើល​ខ្លួនឯង​ថា បច្ចុប្បន្ន​ខ្លួន​មាន​តួនាទី​អ្វី​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​និង​បម្រើ​ផលប្រយោជន៍​ជាតិ​ទាំងមូល​និង ​បញ្ជាស់​អំពើចោរកម្ម​អសកម្ម​ភាពដូចជា​៖​ចោរលួច​-​ឆក់​-​ប្លន់​-​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​និង​អំពើហិង្សា​ក្នុង​គ្រួសារ​ផ្សេងៗ​ជាដើម ព្រោះថា ល្បែង​គឺជា​ដើមចម​បង្កបង្កើត​បទល្មើស​ក្នុង​មូលដ្ឋាន​។​ល​។​ល​។​

​ករណី​ខាងលើ​នេះដែរ ​ប្រជាពលរដ្អសូមគោរព​ស្នើសុំ​ដល់​ស្នងការដ្ថាន​នគរបា​ល​ ខេត្តកណ្តាល តាមរយៈអង្គភាពយើងខ្ញុំ និង​យកចិត្តទុកដាក់​ក្នុង​ការចាត់​មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​ចុះ​ស្រាវជ្រាវ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទល្មើស​ល្បែងស៊ីសង​ខាងលើ​នេះ​ផងទាន និងជួយមើល​មន្ត្រី​ក្រោម​ឱវាទ​ដែល​រក្សា​ការពារ​នៅក្នុង​ទឹកដី ភូមិ​/​ឃុំ​/​ស្រុក ខាងលើ​នេះ​ផង តើ​រាល់ថ្ងៃនេះ​គាត់​រវល់​ធ្វើ​អ្វី​ដែរ​? បានជា​បណ្ដែតបណ្ដោយ អោយ​មាន​ល្បែងស៊ីសង បង្កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដោយ​សេរី​បែបនេះ​?

​អង្គភាព​អ្នកសារព័ត៌មាន​យើងខ្ញុំ ចុះផ្សាយ​ខាងលើនេះ​គ្មាន​គោលបំណង​ធ្វើឱ្យប៉ះពាល់​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ណា​នោះទេ គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង រិះគន់​ក្នុង​ន័យ​ស្ថាបនា ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​សង្គម​ជាតិ អង្គភាព​សារព័ត៌មាន​យើង​រង់ចាំ​ការឆ្លើយបំភ្លឺ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់ពេល​ម៉ោង​ធ្វើការ​តាម​របប​អ្នកសារព័ត៌មាន​សូម​អរគុណ​៕ 
ទំនាក់ទំនងទូរសព្ទលេខ 092 /070 330 306
أحدث أقدم