ទីតាំងល្បែង អន ឡាញបញ្ចុលមាន់តាមទូរទស្សន៍ មួយកន្លែង ស្ថិតនៅភូមិ ព្រៃជួរ ឃុំ កោះខែល ស្រុកស្អាង ខេត្ត កណ្តាល បានកំពុងតែបើកដំណើរការយ៉ាងរលូនតែសមត្ថកិច្ចវិញសម្ងំស្ងៀមឈឹង ហាក់បីដូចជាគ្មានរឿងអ្វីរំខានដល់អស់លោកទាល់តែសោះ ឬអស់លោកមើលមិនឃើញ ឬក៏បនល្បែងមួយនេះចេះបំបាំងកាយ បានជាលោក មើលមិនឃើញ ។ខេត្តកណ្ដាល ៖ យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ/ឃុំ/ស្រុក ខេត្ត គ្មានសុវត្ថិភាពប្រជាពលរដ្ឋរស់នៅដោយក្ដី ព្រួយបារម្ភ ដូចជាទីតាំងល្បែងស៊ីសងជល់មាមាន់១កន្លែងនេះអញ្ជឹង ដែលកំពុងបើកទទួលក្រុមអ្នកញៀនល្បែង ឲ្យចូលលេងយ៉ាងពពាក់ពពូន ដោយគ្មានការបង្ក្រាបពីកងកម្លាំងសមត្ថកិច្ច ទាល់តែសោះ។
ប្រភពពីបងប្អូនជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើបានឲ្យដឹងទៀតថា ទីតាំងល្បែងអន ឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ខាងលើ បានធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍បងប្អូនប្រជាពលរដ្ឋនិងធ្វើឲ្យពួកគាត់អស់សង្ឃឹមជាខ្លាំងលើមន្ត្រី មូលដ្ឋាន មេប៉ុស្តិ៍រដ្ឋបាលអធិការនគរបាលស្រុក ដែលលោកទាំងអស់គ្នា មិនដែលគិតថាបង្ក្រាបល្បែងទាំងអស់នេះឬយ៉ាងណា?
ពូកគាត់ថា ទីតាំងជល់មាន់តាម អន ឡាញជាច្រើននៅមិនទាន់ឃើញមានការបង្ក្រាបនៅឡើយទេ{ពោល}៖នៅតែបណ្ដែតបណ្ដោយឲ្យមានការជួបជុំគ្នាលេងភ្នាល់លុយយ៉ាងអាណាធិបតេយ្យឬ គិតថាគឺជាល្បែងប្រជាប្រិយកំពុងពេញនិយម ចំពោះប្រជាពលរដ្ឋទើបមិនបង្ក្រាប។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធក្នុង មូលដ្ឋាន មានមេប៉ុស្តិ៍រដ្ឋបាលនគរបាល ឃុំកោះ ខែលនិងលោកអធិការស្រុកស្អាង គួរតែភ្ញាក់ពីដំណេកលុបមុខ សិតសក់ ឆ្លុះកញ្ចក់ មើលខ្លួនឯងថា បច្ចុប្បន្នខ្លួនមានតួនាទីអ្វីដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងបម្រើផលប្រយោជន៍ជាតិទាំងមូលនិង បញ្ជាស់អំពើចោរកម្មអសកម្មភាពដូចជា៖ចោរលួច-ឆក់-ប្លន់-គាស់ផ្ទះប្រជាពលរដ្ឋនិងអំពើហិង្សាក្នុងគ្រួសារផ្សេងៗជាដើម ព្រោះថា ល្បែងគឺជាដើមចមបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។ល។ល។
ករណីខាងលើនេះដែរ ប្រជាពលរដ្អសូមគោរពស្នើសុំដល់ស្នងការដ្ថាននគរបាល ខេត្តកណ្តាល តាមរយៈអង្គភាពយើងខ្ញុំ និងយកចិត្តទុកដាក់ក្នុងការចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខាងលើនេះផងទាន និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ/ស្រុក ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំ ចុះផ្សាយខាងលើនេះគ្មានគោលបំណងធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នពាក់ព័ន្ធណានោះទេ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមជាតិ អង្គភាពសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕
ទំនាក់ទំនងទូរសព្ទលេខ 092 /070 330 306