ឧត្តមសេនីយ៍ ទោ ឈឿន ប៊ុនឆន នឹងឡើងជាស្នងការនគរបាលជាតិ ខេត្ត ព្រៃវែង
ភ្នំពេញ៖ ប្រភពព័ត៌មានច្បាស់ការបានលួចបង្ហើបអោយដឹងថា ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន នឹងឡើងជាស្នងការនគរបាលខេត្តព្រៃវែង ជំនួសឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ពីប្រធាននាយករដ្ឋានវិទ្យុទាក់ទង ដោយតែងតាំងឧត្តមសេនីយ៍ទោ ផាន់ សុផល ជាប្រធាននាយករដ្ឋានវិទ្យុទាក់ទង និងតែងតាំងឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ជាអគ្គស្នងការរងនគរបាលជាតិ។
នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី០៨ ខែ កុម្ភៈ ឆ្នាំ ២០២៣ ៕