Beyda 2024
គេហទំព័រ បិតា ញូស៍ សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
គេហទំព័រ បិតា ញូស៍ (Beyda News) យើងខ្ញុំ សូមស្វាគមន៏ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

بلا عنوان

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំង​ខេត្តកំពង់ស្ពឺប្រមាណ ២០០នាក់



ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ  បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំង​ខេត្តកំពង់ស្ពឺ សរុបប្រមាណ ២០០នាក់ នៅក្នុងបរិវេណសាលាខេត្ត។

ក្នុងពិធីជួបសំណេះសំណាលខាងលើនេះ ​មានការចូលរួមពីសំណាក់ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការតំបន់ការពារកោះឆ្នេរ ​លោកឧត្តមសេនីយ៍ សំ សាមួន ស្នងការនគរបាល​ខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច មេបញ្ជាការតំបន់ប្រតិបត្តិសឹករងកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រុមការងាររដ្ឋ​បាលខេត្ត និងកងកម្លាំងទាំង៤ប្រភេទ។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ការជួបជុំថ្ងៃនេះ គឺក្នុងឱកាសអបអរសាទរនៃការជិតឈានមកដល់ នៃពិធីបុណ្យចូលឆ្នាំខ្មែរ និងសួរសុខទុក្ខព្រមទាំងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការ​បំពេញបេសសកម្ម ថែរក្សាសុខសន្តិភាពជូនប្រជាជន។ កងកម្លាំងមានតួនាទីសំខាន់ ក្នុងការគោរព​យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា ដោយបន្តឈរជើងការពារនៅតាមទិសដៅ ដើម្បីធានាសុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រទេសជាតិ។

ឯកឧត្តម ក៏បានសូមឲ្យកងកម្លាំងទាំងអស់ បន្តជឿជាក់លើគោលនយោបាយដាក់​ចេញដោយរាជ​រដ្ឋាភិបាល ក្រោមការដឹកនាំប្រកប​ដោយយុទ្ធសាស្រ្ត និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ដែលលោកតែងតែបន្តគិតគូរ និងយកចិត្តទុកដាក់ចំពោះកងកម្លាំងទាំងអស់។ និយាយដោយឡែក តាមបទពិសោធន៍ដែលយើងធ្លាប់បានឆ្លងកាត់កាលពីឆ្នាំ២០១៣ គឺជាមេរៀន​ដ៏ជូរចត់ ហើយយើងជឿថា អង្គការចាត់តាំងបដិវត្តន៍ពណ៌ និងផែនការអនុវត្តនៅតែមាន ទោះបីជា​ពេលនេះមិនទាន់នឹងអាចកើតមាននៅឡើយ។ ដូច្នេះសូមកងកម្លាំងទាំងអស់ត្រៀមខ្លួន រួមទាំង​បង្កើន​ការប្រុងប្រយ័ត្នខ្ពស់ដោយឈរលើជំហរដ៏រឹងមាំ​ ក្នុងការរារាំងដល់ការធ្វើបដិវត្តន៍ពណ៌ ការ​ប៉ុនប៉ងនានា ក្នុងន័យជ្រៀតចូលឲ្យបានក្នុងកិច្ចការដឹកនាំប្រទេស បង្កចលាចលដល់ប្រទេសជាតិ និងផ្តល់អសុវត្ថិភាព អសន្តិសុខដល់ប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តមបន្តថា ដើម្បីយល់ពីគុណតម្លៃនៃសុខសន្តិភាព យើងត្រូវប្រៀបធៀបដំណាក់កាលដែលប្រទេសកម្ពុជា គ្មានសុខសន្តិភាព រងនូវសោកវិនាសកម្ម​ដ៏ឃោរឃៅ សង្រ្គាមរ៉ាំរ៉ៃ នឹងត្រូវនឹកឃើញដល់អ្នកដែលបានលៈបង់ និងពុះពារ ដើម្បីដណ្តើម​យកសុខ​សន្តិភាពជូនប្រទេសជាតិ។

ជាមួយគ្នាដែរ ឯកឧត្តម បានរំលេចដែរថា សន្តិភាព បាននាំមកនូវការអភិវឌ្ឍជូនប្រទេសកម្ពុជា។ ជាឧទាហរណ៍ តាមរយៈនយោបាយឈ្នះឈ្នះ យើងក៏ទទួលបានសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលផ្តល់ឱកាសអោយប្រទេសកម្ពុជា មានអ្នកវិនិយោគច្រើន ​ដែលជាចំណុចវិជ្ជមានក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រទេសកម្ពុជា។ សុខសន្តិភាព បានទាក់ទាញឱកាស នៃការវិនិយោទុន ​ពង្រីកខឿនសេដ្ឋកិច្ច គៀងគរថវិកាជាតិ បង្កើនប្រាក់វិវត្តន៍ និងអត្ថប្រយោជន៍ផ្សេងៗទៀតជូនដល់ប្រទេសជាតិ។ ការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំការពារសុខសន្តិភាពនេះ គឺដើម្បីកូនចៅជំនាន់ក្រោយ និងគិតគូរពីអនាគតរបស់ពួកគេ​ និងធានានូវឱកាសរស់នៅ សិក្សា រៀនសូត្រ ប្រកបការងារ ក្រោមម្លប់នៃសុខសន្តិភាព៕


أحدث أقدم