នៅព្រឹកថ្ងៃអង្គារ ០៩រោច ខែ មាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២០៥៦៦ ត្រូវនឹងថ្ងៃទី ១៤ កុម្ភៈឆ្នាំ 2023។
នៅវេលាម៉ោង ០៨និង ៤៥ នាទីព្រឹក មានបងប្អូនប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរ នៅមុខផ្សាររកាធំ ក្រុងច្បារមន
មិនតិចជាង៣០ទៅ៤០នាក់ បានមកផ្ដុំគ្នានៅមុខសាលាខេត្ត កំពង់ស្ពឺ ដើម្បីស្នើសុំធ្វើការលក់ដូបន្តទៀតនៅ ខាងមុខផ្សាររកាធំត្រង់ចំណុចសួនដើមលាភ។
ចំណែកអ្នកធ្វើដំណើរ តែងតែរអ៊ូរទាំថា ផ្លូវនេះស្ទះចរាចរស្ទើរតែរឿងរាល់ថ្ងៃធ្វើដំណើរមិនបានស្រួលសោះ ដោយសារតែអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់ លក់តាមបណ្ដោយផ្លូវសាធារណៈនិងគ្មានការបង្ក្រាបពីសំណាក់អាជ្ញាធរពាក់ព័ន្ធសោះ។
ក្រុមអាជីវករដដែលបានស្នើសុំបន្តការលក់ដូរចាប់ពីម៉ោង ០៣ ទៀបភ្លឺរហូតដល់ម៉ោង ១០.០០ ព្រឹកតែលទ្ធផលយ៉ាងណានោះមិនទាន់បានដឹងនៅឡើយទេ អ្នកធ្វើដំណើរកំពុងតែរង់ចាំមើលការដោះស្រាយនិងថា តើលោក អភិបាលក្រុង មានចំណាត់ការយ៉ាងណា ចំពោះអាជីវករអ្នកលក់ដូរមួយក្តាប់តូច ត្រឹមតែ៣០ទៅ ៤០ នាក់ប៉ុណ្ណោះដែលតែងតែលក់ដូរអាណាធិបតេយ្យ បង្កការកក់ផ្ទះជារៀងរាល់ថ្ងៃ។
គួរតែបន្តការកកស្ទះជារៀងរាល់ថ្ងៃដូចមុនឬ?
មានតែរង់ចាំមើលការដោះស្រាយពីលោកអភិបាលក្រុងតែប៉ុណ្ណេះ ៕