(បាត់ដំបង) ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២៣ ម៉ោង ១១.៤៥នាទីថ្ងៃត្រង់
តាមប្រភព÷ ពីប្រជាពលរដ្ឋបានរាយការណ៍ប្រាប់អ្នកសារព័ត៌មានថា លោក សិទ្ធិដែលជាមេឈ្មួញជើងខ្លាំងរូបនេះតែងតែដឹកទំនិញ គេចពន្ធ ពីប្រទេសថៃមកកម្ពុជា ជាញឹកញាប់
ក្នុងនោះមានទឹកដោះគោ ក្រហម និងទឹកដោះគោ ឡាក់តាសយ មកសុំចតទុកចែកចាយនៅទីតាំងចំនួន ៣ដូចខាងក្រោម
ទី ១ នៅខាងកើតសាលាស្រុកភ្នំព្រឹក
ទី ២ ដាក់នៅក្នុងឃ្លាំង ចែ ពៅ ខាងជើងរង្វង់មូលកាប៊ីន
ទី ៣ ដាក់នៅឃ្លាំងនាគហា នៅចំណុចខាងជើងកូនភ្នំ។
ប្រភពដដែលពីប្រជាពលរដ្ឋបានឲ្យដឹងថា
បានជា លោក សិទ្ធិ ដឹកទំនិញគេចបានយ៉ាងរលូនដូច្នេះ ព្រោះមានខ្នងបង្អែក ជាមន្ត្រីច្រកព្រំដែន មិនដឹងទេថា លោក រ៉ា ដែលជាមេគយប្រចាំ ច្រកអូររំដួលភ្នំព្រឹក ខេត្តបាត់ដំបងដឹងដែរឬអត់ ? ឬក៏ដឹងដែរធ្វើជាមិនដឹងឬក៏បានចូលរួមចំណែកដែរ ឬ ក៏យ៉ាងណានោះ មានតែលោកមេគយទេ ដែលដឹងសូមលោក មេគយស្រាយបំភ្លឺមកមើល។
គេហទំព័រ បិតា ញូស៍ យើងខ្ញុំរង់ចាំស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ សូមអរគុណ ។