ពិតជាខ្លាំងមែន មេឈ្មួញជើងខ្លាំងដឹកទំនិញគេចពន្ធ ឆ្លងដែនពី ប្រទេសថៃ មកកម្ពុជាដោយសេរី គ្មានញញើតកោតក្រែងអ្វីទាល់តែសោះ
គេហទំព័រ បិតា ញូស៍ សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
គេហទំព័រ បិតា ញូស៍ (Beyda News) យើងខ្ញុំ សូមស្វាគមន៏ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ពិតជាខ្លាំងមែន មេឈ្មួញជើងខ្លាំងដឹកទំនិញគេចពន្ធ ឆ្លងដែនពី ប្រទេសថៃ មកកម្ពុជាដោយសេរី គ្មានញញើតកោតក្រែងអ្វីទាល់តែសោះ




(បាត់ដំបង) ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២៣ ម៉ោង ១១.៤៥នាទីថ្ងៃត្រង់

មេឈ្មួញជើងខ្លាំង និងដុះស្លែដែលគេតែងតែហៅថា លោក សិទ្ធិ លោក សិទ្ធិនោះ បានកំពុងតែដឹកទំនិញគេចពន្ធ ឆ្លងដែនពីប្រទេសថៃ មកកម្ពុជាជា ជាញឹកញាប់ តាមច្រកអូររំដួលភ្នំព្រឹកខេត្តបាត់ដំបង ដោយគ្មានមន្ត្រី គយណាចុះបង្ក្រាបសោះ។

តាមប្រភព÷ ពីប្រជាពលរដ្ឋបានរាយការណ៍ប្រាប់អ្នកសារព័ត៌មានថា លោក សិទ្ធិដែលជាមេឈ្មួញជើងខ្លាំងរូបនេះតែងតែដឹកទំនិញ គេចពន្ធ ពីប្រទេសថៃមកកម្ពុជា ជាញឹកញាប់
ក្នុងនោះមានទឹកដោះគោ ក្រហម និងទឹកដោះគោ ឡាក់តាសយ មកសុំចតទុកចែកចាយនៅទីតាំងចំនួន ៣ដូចខាងក្រោម

ទី ១ នៅខាងកើតសាលាស្រុកភ្នំព្រឹក
ទី ២ ដាក់នៅក្នុងឃ្លាំង ចែ ពៅ ខាងជើងរង្វង់មូលកាប៊ីន
ទី ៣ ដាក់នៅឃ្លាំងនាគហា នៅចំណុចខាងជើងកូនភ្នំ។

ប្រភពដដែលពីប្រជាពលរដ្ឋបានឲ្យដឹងថា
បានជា លោក សិទ្ធិ ដឹកទំនិញគេចបានយ៉ាងរលូនដូច្នេះ ព្រោះមានខ្នងបង្អែក ជាមន្ត្រីច្រកព្រំដែន មិនដឹងទេថា លោក រ៉ា ដែលជាមេគយប្រចាំ ច្រកអូររំដួលភ្នំព្រឹក ខេត្តបាត់ដំបងដឹងដែរឬអត់ ? ឬក៏ដឹងដែរធ្វើជាមិនដឹងឬក៏បានចូលរួមចំណែកដែរ ឬ ក៏យ៉ាងណានោះ មានតែលោកមេគយទេ ដែលដឹងសូមលោក មេគយស្រាយបំភ្លឺមកមើល។

គេហទំព័រ បិតា ញូស៍ យើងខ្ញុំរង់ចាំស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ សូមអរគុណ ។

Previous Post Next Post