ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ អញ្ជើញបើកវគ្គបណ្តុះបណ្តាលជំនាញ «ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង» ដល់មន្ត្រីរាជការរបស់ក្រសួង។ ពិធីនេះ មានការអញ្ជើញចូលួមពីសំណាក់លោកជំទាវ រដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវជាអគ្គនាយកដ្ឋានជំនាញទាំង៥ នៃក្រសួងព័ត៌មាន រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើនរូបទៀត។
រូបថត៖ ខឹម សុវណ្ណារ៉ា








