ឯកឧត្តម នេត្រ ភក្ត្រា ជំរុញឱ្យមន្ត្រីព័ត៌មាន និងគ្រប់គ្រងសាធារណមតិខេត្តកំពង់ធំ បន្តពង្រឹងសមត្ថភាព ផ្តល់ព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយរបស់រដ្ឋាភិបាលជូនដល់ដៃពលរដ្ឋក្នុងមូលដ្ឋាន...
គេហទំព័រ បិតា ញូស៍ សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
គេហទំព័រ បិតា ញូស៍ (Beyda News) យើងខ្ញុំ សូមស្វាគមន៏ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម នេត្រ ភក្ត្រា ជំរុញឱ្យមន្ត្រីព័ត៌មាន និងគ្រប់គ្រងសាធារណមតិខេត្តកំពង់ធំ បន្តពង្រឹងសមត្ថភាព ផ្តល់ព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយរបស់រដ្ឋាភិបាលជូនដល់ដៃពលរដ្ឋក្នុងមូលដ្ឋាន...

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យមន្ត្រីព័ត៌មាន និងគ្រប់គ្រងសាធារណមតិនៃមន្ទីរខេត្តកំពង់ធំ ត្រូវពង្រឹងសមត្ថភាពផ្តល់ព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយពីសមិទ្ធផល និងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានជូនដល់ដៃប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងថា មន្ទីរព័ត៌មាន មានតួនាទីសំខាន់ណាស់ក្នុងការធានាការទទួលបានព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយរបស់ប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាពព័ត៌មាន និងសាធារណមតិក្នុងមូលដ្ឋាន។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានណែនាំដោយសង្កត់ធ្ងន់អំពីសារៈសំខាន់ដែលមន្ទីរព័ត៌មានត្រូវបំពេញតួនាទីធ្វើជាសេនាធិការល្អរបស់រដ្ឋបាលខេត្តលើការងារព័ត៌មាន និងសាធារណមតិ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បាន
លើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពង់ធំ ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានជាប់ជាប្រចាំទាំងតាមប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប ដើម្បីផ្តល់ព័ត៌មាន និងចំណេះដឹងគ្រប់បែបយ៉ាងស្របតាមសេចក្តីត្រូវការរបស់ពលរដ្ឋក្នុងមូលដ្ឋាន ហើយបន្តផ្សព្វផ្សាយអំពីសក្តានុពលរបស់ខេត្តឱ្យបានច្រើនបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍក្នុងខេត្តទាំងមូល។
ការជំរុញបែបនេះរបស់ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ។
នៅក្នុងបរិបទសង្គមឌីជីថល បច្ចុប្បន្នដែលពលរដ្ឋទទួលព័ត៌មានលឿនតាមបណ្តាញទំនាក់ទំនងសង្គម, ត្រូវបានឯកឧត្ត នេត្រ ភក្ត្រា លើកទឹកចិត្តក្រុមការងារព័ត៌មាន និងសាធារណមតិរបស់មន្ទីរព័ត៌មានខេត្តកំពង់ធំ ត្រូវពិនិត្យរាល់ព័ត៌មានមិនពិត ឬការបំពុលព័ត៌មានផ្សេងៗ ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការរីកសាយភាយនៃព័ត៌មានក្លែងក្លាយ ហើយត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលារាល់ព័ត៌មានទាំងអស់ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់ស្ថិរភាព សណ្ដាប់ធ្នាប់ បង្កអសន្តិសុខក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស។
បន្ថែមពីនេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីភាពចាំបាច់ក្នុងការផ្សព្វផ្សាយព័ត៌មានជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានកាន់តែច្រើន ដើម្បីពង្រីការទទួលព័ត៌មានពិតត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយរបស់សាធារណជន ដើម្បីផ្តល់ប្រភពព័ត៌មានច្បាស់លាស់សម្រាប់ការពិចារណា និងការសម្រេចចិត្តត្រឹមត្រូវជាប្រយោជន៍ដល់ការបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍក្នុងមូលដ្ឋាន ព្រមទាំងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ។
ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្តកំពង់ធំ ដែលបានសម្រេចបានកិច្ចការងារយ៉ាងច្រើនក្នុងឆ្នាំ២០២៤កន្លងទៅ ក្នុងការគ្រប់គ្រងព័ត៌មាន និងសោតទស្សន៍ក្នុងខេត្ត រួមទាំងការចូលរួមរៀបចំសណ្តាប់ធ្នាប់វិស័យសារព័ត៌មាន ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងបាននកោតសរសើរដល់មន្ត្រីទាំងអស់នៃមន្ទីរព័ត៌មានខេត្តកំពង់ធំ ចំពោះការបានចូលរួមយ៉ាងសកម្មក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មានចូលរួមបំភ្លឺសាធារណមតិអំពីបញ្ហាផ្សេងៗដែលបានកើតឡើង។
ឯកឧត្តម រដ្ឋមន្ត្រី ក៏បានកោតសរសើរ និងលើកទឹកចិត្តចំពោះការរៀបចំផ្សព្វផ្សាយតាមវិទ្យុបណ្តាញ ដើម្បីផ្តល់ព័ត៌មានជូនដល់ប្រជាពលរដ្ឋឱ្យទទួលបានព័ត៌មានពិត ច្បាស់លាស់ ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល មន្ត្រីជំនាញ អ្នកជំនាញមកពីវិស័យនានា ជុំវិញដំណើរអភិវឌ្ឍន៍របស់កម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយពេញ។
ជាក់ស្តែងនៅក្នុងដំណាក់ការថ្មីៗនេះ ពាក់ព័ន្ធនឹងស្ថានការណ៍ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ អង្គភាបព័ត៌មានរដ្ឋ និងឯកជនបានរួមគ្នាជាសំលេងតែមួយដោយបានផ្សព្វផ្សាយ
ព័ត៌មានពិតពាក់ព័ន្ធនឹងបញ្ហាព្រំដែន ដោយស្រង់ចេញប្រភពពីរាជរដ្ឋាភិបាលកម្ពុជា និងប្រភពពីហ្វេសប៊ុកសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី, ប្រភពក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងប្រភពក្រសួងការពារជាតិកម្ពុជា។
ប្រភពព័ត៌មានទាំងគឺបានបញ្ជាក់យ៉ាងច្បាស់ពីគោលជំហររបស់រាជរដ្ឋាភិបាល ចំពោះកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹករបស់កម្ពុជា ជាមួយប្រទេសជិតខាង។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រីក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពង់ធំ ឱ្យបន្តស្រាវជ្រាវស្រូបយកចំណេះដឹងនិងបច្ចេកវិទ្យាថ្មីៗដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតស្របតាមការវិវត្តក្នុងសង្គម ហើយត្រូវប្រកាន់ខ្ជាប់នូវអភិក្រមបុរេសកម្ម សកម្ម និងអន្តរសកម្ម ក្នុងការបំពេញតួនាទីរបស់ខ្លួន ជាពិសេសដើម្បីពង្រឹងការផ្សព្វផ្សាយ គ្រប់គ្រង និងឆ្លើយតបព័ត៌មានប្រកបដោយប្រសិទ្ធភាព ជាសេនាធិការរបស់រដ្ឋបាលខេត្តក្នុងការងារព័ត៌មាន និងសាធារណមតិ៕
 
Previous Post Next Post