កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកម្រិតអន្តរជាតិសំខាន់ចំនួន២ ទាក់ទងនឹងវិស័យព័ត៌មាន និងសោតទស្សន៍ នៅក្នុងឆ្នាំ២០២៥ និង២០២៧...
គេហទំព័រ បិតា ញូស៍ សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
គេហទំព័រ បិតា ញូស៍ (Beyda News) យើងខ្ញុំ សូមស្វាគមន៏ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកម្រិតអន្តរជាតិសំខាន់ចំនួន២ ទាក់ទងនឹងវិស័យព័ត៌មាន និងសោតទស្សន៍ នៅក្នុងឆ្នាំ២០២៥ និង២០២៧...

កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកម្រិតអន្តរជាតិសំខាន់ចំនួន២ ទាក់ទងនឹងវិស័យព័ត៌មាន និងសោតទស្សន៍ នៅក្នុងឆ្នាំ២០២៥ និង២០២៧ ប្រកាសជាផ្លូវការនៅអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧ នៅប្រទេសព្រុយណេដារូស្សាឡាម ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាប្រធានប្តូរវេទទទួលរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៨ នៅទីក្រុងភ្នំពេញ ២០២៧។ 

បន្ថែមពីលើនេះ កម្ពុជាក៏នឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី (Asia Media Summit) លើកទី២០ នៅខេត្តសៀមរាប នៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ។

 ការប្រកាសនេះធ្វើឡើងនៅចំពោះមុខរដ្ឋមន្ត្រី និងគណៈប្រតិភូមកពីបណ្តាប្រទេសអាស៊ាន និងអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េខាងត្បូង) ដោយឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្រ្តា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់លើវិស័យសារព័ត៌មាន និងសោតទស្សន៍។

 ដើម្បីអបអរសាទរក្នុងឱកាសនោះ គណៈប្រតិភូកម្ពុជាបានបង្ហាញវីដេអូផ្សព្វផ្សាយពីកម្ពុជាចំនួនពីរ ដោយវីដេអូទីមួយបង្ហាញពីភាពស្រស់ស្អាតនៃរាជធានីភ្នំពេញជាទីក្រុងម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៨ នៅឆ្នាំ ២០២៧ និងវីដេអូមួយទៀតបង្ហាញសម្រាប់នៃខេត្តសៀមរាបដែលជាកន្លែងសម្រាប់កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ដែលឆ្លុះបញ្ចាំងពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ការអភិវឌ្ឍទំនើប និងការត្រៀមខ្លួនជាស្រេចសម្រាប់គណៈប្រតិភូក្នុងតំបន់ នៅខែកក្កដា នៅឆ្នាំ២០២៥នេះ។

 សេចក្តីប្រកាសទាំងពីរនេះត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ដោយអ្នកចូលរួមជាច្រើនបានសម្តែងការគាំទ្រចំពោះការដឹកនាំរបស់ប្រទេសកម្ពុជា និងការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រឹងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់។








Previous Post Next Post