មានពិធីសំណេះសំណាលរវាង អ្នកសារព័ត៌មាន និងឯកឧត្តមជា កែវចិន្តា ប្រធាននាយកដ្ឋាននីតិកម្មនិងសោទស្សន៍នៃ ក្រសួងព័ត៌មាន និងលោក អ៊ុន ច័ន្ទថុល មេធាវី (LAC)
(រាជធានីភ្នំពេញ ) នៅព្រឹក០៨ រោជ ខែ អស្សុជ ឆ្នាំថោះ ព.ស ២០៥៦៧ ត្រូវនឹងថ្ងៃ ចន្ទ ទី ០៦ ខែ តុលា ឆ្នាំ២០២៣។
មានអ្នកសារព័ត៌មានជាច្រើនអង្គភាព មកជួបជុំគ្នានៅសាលប្រជុំ ដាយកូនៀរសេនធ័រ ដើម្បីធ្វើការប្រជុំពិភាក្សាបញ្ហាមួយចំនួនពាក់ព័ន្ធទៅនឹង ច្បាប់ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន ។
ក្រោមការរៀបចំរបស់លោកស្រី ស្រី សុធាវី ប្រធានអង្គការ ACT ក៏ដូចជាកញ្ញា សារ៉ាដែលជាពិធីករល្បីឈ្មោះមួយរូបក្នុងអង្គការ និង លោកគ្រូ អ៊ុយ សុខមាស ដែលជាគណៈគ្រូបង្វឹកបង្ហាត់បង្រៀននិងបង្ហាញពីគម្រោងរបស់អង្គការ ក្នុងកម្មវិធីដោះស្រាយជម្លោះនិងកម្មវិធីបង្រៀននូវព័ត៌មានបែបសន្តិភាពផងដែរ។
ក្នុងនោះក៏មានវត្តមានរបស់ ឯកឧត្តមជា កែវចិន្តាប្រធាននាយកដ្ឋាននីតិកម្ម និងសោទស្សន៍ និងលោក អ៊ិន ច័ន្ទថុលជាមេធាវី LACដើម្បីឆ្លើយដោះស្រាយរាល់ចម្ងល់របស់បងប្អូនសារព័ត៌មាន ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលនេះ។
បន្ទាប់ពីកម្មវិធីត្រូវបានបញ្ចប់ដោយជោគជ័យហើយនោះ ក៏មានកម្មវិធីថតរូបអនុស្សាវរីយ៍ជាមួយនឹងអ្នកសារព័ត៌មាន ក៏ដូចជាលោកមេធាវីនិងឯកឧត្តមជាកែវចិន្តា ព្រមទាំងអង្គការACTទាំងអស់។ ទុក្ខជាអនុស្សាវរីយ៍ និងទទួលទានអាហារថ្ងៃត្រង់រួមគ្នា ដែលរៀបចំនិងផ្គត់ផ្គង់ដោយអង្គការ ACT ៕ by sakada net
#www.beydanews.com