Beyda 2024
គេហទំព័រ បិតា ញូស៍ សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
គេហទំព័រ បិតា ញូស៍ (Beyda News) យើងខ្ញុំ សូមស្វាគមន៏ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

No title


 

លោកជំទាវ ឌិត នីតា សាយ សំអាល់ លេីកទឹកចិត្តមាតាបិតាជំរុញកូនៗឱ្យទៅទទួលការអប់រំរៀនសូត្រឱ្យបានគ្រប់ៗគ្នា  

-----------------------------------








មិនថាកូនៗ ជាក្មេងស្រី ឬក្មេងប្រុស ឬអាយុច្រេីន និងអាយុតិច ម្នាក់ៗសុទ្ធតែមានសិទ្ធិទទួលបានការសិក្សាទាំងអស់គ្នា ។ នេះជាប្រសាសន៍របស់លោកជំទាវ ឌិត នីតា សាយសំអាល់ ភរិយា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងក្នុងពិធីសំណេះសំណាល ក្រោមប្រធានបទ តោះ..! ទៅរៀនទាំងអស់គ្នា ជាមួយកុមារ នៃគ្រួសារមានជីវភាព ខ្វះខាតមកពីតាមសហគមន៍ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ 


លោកជំទាវ ឌិត នីតា សាយ សំអាល់ ក៏បានលេីកទឹកចិត្តបងប្អូនពូមីងទាំងអស់ជម្រុញកូនៗឱ្យទៅរៀនសូត្រគ្រប់ៗគ្នា ព្រោះការសិក្សារៀនសូត្ររបស់កូនៗ ក្មួយៗ គឺជាយុទ្ធសាស្ត្រអទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងធនធានមនុស្សដ៏មានសក្កានុពល ដេីម្បីកម្ពុជាអាចក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០ ។ 

       

ទន្ទឹមនឹងនោះ លោកជំទាវក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ពីឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ជូនអ្នកចូលរួមទាំងអស់ ក៏ដូចជាថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកជួយជាសម្ភារ និងថវិកាសម្រាប់ចែកជូនបងប្អូនពូមីងផងដែរ ៕

Previous Post Next Post