គេចអ្នកព័ត៌មានដូចឃើញ គ្រាប់បែកមីសសុីលមកពី អុយគ្រែនអញ្ចឹង។
គេហទំព័រ បិតា ញូស៍ សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
គេហទំព័រ បិតា ញូស៍ (Beyda News) យើងខ្ញុំ សូមស្វាគមន៏ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

គេចអ្នកព័ត៌មានដូចឃើញ គ្រាប់បែកមីសសុីលមកពី អុយគ្រែនអញ្ចឹង។


 
លោកស្រី សន វ៉ាននី ដែលជាមេឈ្មួញជើងខ្លាំងរត់ផាស់ក្រញ៉ាំបាត់សូន្យឈឹងពេលដែលឃើញក្រុមអ្នកសារព័ត៌មាន។

លោកស្រី សន វ៉ាន់នីដែលជាមេឈ្មួញជើងខ្លាំងដុះស្លែម្នាក់ បានបញ្ជាទិញ នឹងសម្រុកប្រើឧបករណ៍ឈ្នាងអូសលៀសដោយប្រើប្រាស់កម្លាំងម៉ាស៊ីនអូសខ្នាតយក្ស បញ្ចេញសកម្មភាពអូស និងកាវលៀស យ៉ាងអាណាធិបតេយ្យនៅបឹងទន្លេសាប តែពុំដែលមានឃើញកងកម្លាំងសមត្ថកិច្ចណា ហ៊ានចុះបង្ក្រាប






ខេត្តពោធិ៍សាត់ បើតាមភ្នាក់ងារអង្គភាពគេហទំព័រ បិតា ញូស៍ បានអះអាងថាលៀសត្រូវបានគេនេសាទដោយប្រើប្រាស់កម្លាំងទូកឡាឈើម៉ាស៊ីនខ្នាតយក្ស អូសឬកាវ កកូរពេញផ្ទៃទឹកបឹងទន្លេសាប ដែលបណ្ដាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវៈចម្រុះពពួកប្លុកតុងអេកូឡូស៊ីដែលជាពពួកចំណីត្រី និងជាប្រភពត្រីពងកូនក្រោមទឹក ដ៏មានសារៈសំខាន់នារដូវបិទនេសាទ ក្នុងបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកស្រី ស៊ន វ៉ាន់នី កំពុងតែបញ្ជាទិញលៀសដោយមានមេឈ្មួញ ជនជាតិវៀតណាមផ្ដល់លុយពីក្រោយ ដឹកចេញតាមរយៈទូកធំៗ និងបន្តដឹកតាមរថយន្តយីឌុបខ្នាតយក្ស ជាច្រើនគ្រឿងដឹកចេញដោយគ្មានច្បាប់អនុញ្ញាត គឺដឹកចេញពីឃុំ កំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់យកទៅលក់នៅវៀតណាម។

ជាក់ស្ដែងនៅវេលាម៉ោង ០៤និង ៥៥នាទីល្ងាចថ្ងៃទី ២៦ខែសីហាឆ្នាំ ២០២៣នេះ
ភ្នាក់ងារយើងខ្ញុំ បានបន្តទៀតថាលោកស្រី សន វ៉ាន់នី គ្រាន់តែឃើញអ្នកសារព័ត៌មានរត់ផាស់ក្រញ៉ាំបាត់ឈឹងតែម្ដង ។
ចំណែក លោក ហៃ ធូរ៉ាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ លោកបានដឹងពីករណីនេះដែរឬទេ ឬក៏ដឹងហើយធ្វើជាមិនដឹង។
តើលោក ភិន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលកំពង់ហ្លួង ភ៊ុំ វិមលនាយខណ្ឌរដ្ឋបាលខេត្តពោធិ៍សាត់កំពុងធ្វើអ្វីដែរ?

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មេឈ្មួញបញ្ជាទិញលៀស លោកស្រីសន វ៉ាន់នី ដែលតែងតែបញ្ជាទិញលៀសពីឈ្មួញវៀតណាមស្ទើរតែរៀងរាល់ថ្ងៃដោយមិនដែលឃើញមានសមត្ថកិច្ចណាមកបង្ក្រាបសោះ។

ប្រភពដដែលពីប្រជាពលរដ្ឋ បានស្នើសុំដល់កងកម្លាំងមានសមត្ថកិច្ចមន្ត្រីមូលដ្ឋានពាក់ព័ន្ធ ជាពិសេសមន្ត្រីជលផលមេត្តាចុះបង្ក្រាបផងទាន។

(រិះគន់ដើម្បីស្ថាបនា គ្មានចេតនាចង់ម៉ូលបង្កាច់បង្ខូចឡើយ) គេហទំព័រ យើងខ្ញុំរង់ចាំបកស្រាយរៀងរាល់ម៉ោងធ្វើការ។ ទំនាក់ទំនងទូរសព្ទ 092 330 306
Previous Post Next Post