Beyda 2024
គេហទំព័រ បិតា ញូស៍ សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
គេហទំព័រ បិតា ញូស៍ (Beyda News) យើងខ្ញុំ សូមស្វាគមន៏ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

No title


យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ បន្តធ្វើនៅខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣
----------------------------------------








បន្ទាប់ពីបានធ្វើនៅខេត្តពោធិ៍សាត់ កាលពីខែមេសាកន្លងទៅ យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នឹងបន្តធ្វើនៅខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ មុនមួយថ្ងៃនៃយុទ្ធនាការ នៅរសៀលថ្ងៃទី៨ ខែឧសភានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានដឹកនាំធ្វើសន្និសីទសារព័ត៌មាន ដើម្បីជម្រាបជូនសាធារណជនអំពីគោលបំណងនៃយុទ្ធនាការអន្ទាក់សូន្យ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងអង្គការដៃគូលើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនិងសត្វព្រៃ។ សន្និសីទសារព័ត៌មានមានការអញ្ជើញចូលរួមពីឯកឧត្តម កៅ សុវណ្ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ, ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ, មន្ត្រីក្រសួងបរិស្ថាន, អង្គការ CI, អង្គការWWF, អង្គការ WA, អង្គការ WEA, អង្គការ Nature Life, តំណាងក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ និងមីជាតិ ព្រមទាំងអ្នកសារព័ត៌មានជាតិ-អន្តរជាតិជាច្រើនរូបទៀត។

គួរបញ្ជាក់ឱ្យដឹងថា យុទ្ធនាការនៅក្នុងដំណាក់កាលទី១ ដែលតម្រង់ទិសទៅកាន់៦ខេត្ត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ឆ្នាំង និងខេត្តរតនគិរី បានបិទបញ្ចប់យ៉ាងជោគជ័យ។ ចំណែក យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ នឹងតម្រង់ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តសៀមរាប នៅក្នុងបុព្វហេតុ ដើម្បីបរិស្ថាន ធនធានធម្មជាតិ សត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទនៅកម្ពុជា។

តាមរយៈយុទ្ធនាការនេះ នឹងរំពឹងថា បរិមាណអន្ទាក់នឹងត្រូវថយចុះនៅក្នុងតំបន់ការពារធម្មជាតិ ហើយអ្នកដែលនិយមបរិភោគសាច់សត្វព្រៃ នឹងបញ្ឈប់ការបរិភោគ ហើយភោជនីយដ្ឋានកាន់តែច្រើនឡើងនឹងចូលរួម ហើយប្រកាសថា ជាភោជនីយដ្ឋានដែលមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃ និងសាធារណជនកាន់តែច្រើននឹងប្តេជ្ញាមិនបរិភោគសាច់សត្វព្រៃថែមទៀត។ ជាក់ស្តែងក្នុងយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ក្នុងចំនួន៦ខេត្ត មានភោជនីយដ្ឋាន សរុបចំនួន៥២ បានប្រកាសមិនលក់សាច់សត្វព្រៃ និងដំណាក់កាលទី២ នៅខេត្តពោធិ៍សាត់និងខេត្តកំពង់ស្ពឺ មានភោជនីយដ្ឋាន សរុបចំនួន២៦ បានប្រកាសជំហរមិនលក់សាច់សត្វព្រៃផងដែរ។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន និងអង្គការដៃគូនៃយុទ្ធនាការ បានបង្កើតជា QR Code សម្រាប់សាធារណជនទូទៅអាចស្កេនចូលទៅបំពេញដើម្បីធ្វើការប្តេជ្ញាចិត្តបញ្ឈប់ការបរិភោគនិងការជួយដូរសត្វព្រៃជាមួយប្រជាជនដទៃទៀត ហើយបន្ទាប់ពីបង្កើតរួចជាង៣ខែមកនេះ មានប្រជាពលរដ្ឋជាង៤ពាន់នាក់ បានស្កេនចូលទៅបំពេញជាលាយលក្ខណ៍អក្សរដើម្បីបង្ហាញពីការសន្យា និងប្តេជ្ញាចិត្តរបស់ខ្លួនមិនបរិភោគសត្វព្រៃ។

តាមរយៈយុទ្ធនាការនេះដែរ ភាគីពាក់ព័ន្ធ និងដៃគូទាំងអស់ បានបង្ហាញឆន្ទៈរួមគ្នា ធ្វើការរួមគ្នា ដោយឈរនៅលើមូលដ្ឋាននូវការស្វែងរកដំណោះស្រាយរួមគ្នា ចំពោះកត្តាប្រឈម និងការគំរាមកំហែងនានាចំពោះសត្វព្រៃ និងធនធានធម្មជាតិ ដែលកំពុងតែកើតមានសំដៅសម្រេចបាននូវគោលបំណងរួមតែមួយ គឺការឈានទៅលុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិ និងបញ្ឈប់ការជួយដូរសត្វព្រៃដែលហាមឃាត់ដោយច្បាប់៕

Previous Post Next Post