Beyda 2024
គេហទំព័រ បិតា ញូស៍ សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
គេហទំព័រ បិតា ញូស៍ (Beyda News) យើងខ្ញុំ សូមស្វាគមន៏ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

No title

 

បទល្មើស បញ្ជុលមាន់ តាមទូរទស្សនអន ឡាញ




ស្វាយរៀង ៖ ប្រភព​ពី​ប្រជាពលរដ្ឋ ក្នុង​ភូមិ​ត្រពាំង​ថ្កូវ ឃុំ​ពងទឹក បាន​បញ្ជាក់​ឲ្យដឹងថា ឈ្មោះ រ៉​ន ហ៊ាន​លួចលាក់​បង្កប់​លេង​ល្បែងស៊ីសង​បញ្ជាល់មាន់​ចាក់ភ្នាល់​ខុសច្បាប់ តាម​អន​ឡា​ញ យ៉ាង​គគ្រឹកគគ្រេង បែរជា​អាជ្ញាធរ​ពាក់​ពន្ធ័​មាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន មិន​ចាត់​វិធានការ​បង្ក្រាប ទុក​ឲ្យ​បុគ្គល​នោះ ធ្វើ​អ្វីៗ​តាម​អំពេ​ចិត្ត​។​

​សូមជម្រាបថា​? កាល​ថ្ងៃទី ១៧ ខែ​កញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ចេញ​បទបញ្ជា ដាច់​ណាត់​មួយ ឲ្យ​អភិបាល​រាជធានី​ខេត្ត ទាំង ២៥ ខេត្ត​ក្រុង ត្រូវ​បិទ​ទីតាំង​បន​ល្បែង​សុីសង គ្រប់​ប្រភេទ ទាំងអស់​ឲ្យ​ខាន់​តែ​បាន​។

​សម្តេច​តេជោ​ហ៊ុនសែន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដាច់​ណាត់​ទៀតថា អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក ក្រុង ខេត្ត​ណា ដែល​មិន​នាំ​គ្នា​ទប់ស្កាត់​និង​បង្ក្រាប បទល្មើស​ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ​? អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងនោះ និង​ត្រូវ​ប្រឈម​បាត់បង់​តំណែង​ទៀតផង ។​

​ហេតុនេះ​លោក មាស ធួ​ក អធិការដ្ឋាន​នគរបាល​ស្រុក​រំដួល និង​លោក​ហែម សុីណា អភិបាល​ស្រុក​រំដួល មិន​គូរ​មេ​ី​ល​រំលង​ភាព​អសកម្ម​របស់លោក មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ពងទឹក​បណ្ដោយឲ្យ​មាន​ល្បែង​បញ្ជាល់មា​ន់តាម​អនឡា​ញ​តទៅ​ទៀត​ឡេ​ី​យ​។​

​មជ្ឈដ្ឋាន​ខាងក្រៅ​.! និង​ពលរដ្ឋ​ក្នុង​ភូមិ​ត្រពាំង​ថ្កូវ ឃុំ​ពងទឹក បាន​រិះគន់​ចំៗ​ទៅលេី​លោក មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ពងទឹក បណ្ដែតបណ្ដោយ​ឲ្យ ឈ្មោះ រ៉​ន និង​បក្សពួក បេ​ី​ក​លេងល្បែង​បញ្ជាល់មាន់ តាម​អន​ឡា​ញ យ៉ាង​ពពាក់ពពូន សមត្ថកិច្ច ពាក់ព័ន្ធ​ក្នុង​ខេត្ត​ស្វាយរៀង មិនទាន់​ចាត់វិធានការ​បង្ក្រាប ឲ្យស្រប​តាម​គោលនយោបា​យ ភូមិ ឃុំ មាន​សុវត្ថិភាព​៧​ចំណុច ដែល​ដាក់​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ នោះទេ​។​

​ប្រជាពលរដ្ឋ ក្នុង​ភូមិ​ត្រពាំង​ថ្កូវ ឃុំ​ពងទឹក​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង លោក មាស ធួ​ក អធិការដ្ឋាន​នគរបាល​ស្រុក​រំដួល ព្រមទាំង លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង ចំពោះ ម្ចាស់ផ្ទះ​ឈ្មោះ រ៉​ន ​ហ៊ាន​បើក​ល្បែង​បញ្ជាល់មា​ន់តាម​អន​ឡាញ ក្នុង​ដែនដី​របស់​ខ្លួន ត្រូវ​ចាត់វិធានការ​បង្ក្រាប​ជាបន្ទាន់ ដើម្បី​បង្រឹង​សន្តិសុខ​សង្គម​សណ្ដាប់​ធ្នា​ប់ ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​៕

Previous Post Next Post