ពិធីជួបជុំលើកទី ៥ ជាមួយអ្នកសាព័ត៌មាន ថ្ងៃ សៅរ៍ ៨ រោច ខែ បុស្ស ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ រាជធានីភ្នំពេញថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៣។
សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងអញ្ជើញផ្ដល់កិត្តិយស ជួបសំណេះសំណាល និង ពិសាអាហារសាមគ្គីជាមួយបងប្អូនអ្នកសារព័ត៌មានប៉ុន្មានជិត ៥.០០០នាក់ នៅសាលមហោស្រព្យពិព័ណ៌ កោះ ពេជ្រ ពិធីនេះឡើងវិញបន្ទាប់ពីមានការអាក់ខានរយៈពេលបីឆ្នាំដោយសារជំងឺ covid - 19។
ជំនួបអាហារសាមគ្គីនៅឆ្នាំនេះ ធ្វើឡើង ចំពេលខួប ៣៨ ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី របស់សម្ដេចតេជោ ហ៊ុន សែនផងដែរ។
ក្រៅពីអ្នកសារព័ត៌មាន ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អភិបាលរាជធានី ខេត្ត មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីរបស់រាជរដ្ឋាភិបាល ដែលពាក់ព័ន្ធលើវិស័យសារព័ត៌មាន ត្រូវបានអនុញ្ញាត ឲចូលរួមក្នុងពិធីនេះផងដែរ។
ជំនួបនេះធ្វើឡើងដោយ បើកទូលាយពោលអ្នកសារព័ត៌មានកំពុង បម្រើការងារនៅក្នុងប្រទេសកម្ពុជា ទាំងជាតិ និង អន្តរជាតិសុទ្ធតែត្រូវបានអនុញ្ញាតឲ្យចូលរួមដោយមិនមានប្រកាន់អ្នកសារព័ត៌មានមកពីស្ថាប័ន គាំទ្រ ឬ មិនគាំទ្រ រាជរដ្ឋាភិបាលនោះឡើយ៕