ឯកឧត្តមហ៊ុន ម៉ានី​ ៖ "ការជួបជុំគ្នានៃសមាជិកសមាជិកា
គេហទំព័រ បិតា ញូស៍ សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
គេហទំព័រ បិតា ញូស៍ (Beyda News) យើងខ្ញុំ សូមស្វាគមន៏ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តមហ៊ុន ម៉ានី​ ៖ "ការជួបជុំគ្នានៃសមាជិកសមាជិកា

ឯកឧត្តមហ៊ុន ម៉ានី​ ៖ "ការជួបជុំគ្នានៃសមាជិកសមាជិកា នារាត្រីនេះគឺជាការបង្ហាញអោយឃើញពីស្មារតីនៃការសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ ដើម្បីចូលរួមអបអរសាទរនូវសមិទ្ធផលនានាដែល ស.ស.យ.ក. សម្រេចបាន ក្នុងរយៈពេល៤៤ ឆ្នាំកន្លងមកនេះ"។
---------------------------------



ឯកឧត្តមបានបន្តថា ការជួបគ្នារបស់ សមាជិក សមាជិកា ស.ស.យ.ក. នៅវិមានឈ្នះៗនេះគឺជាការបង្ហាញអ្វីដែលជានិមិត្តរូបនៃស្មារតីខ្មែរ ការបង្រួមបង្រួបជាតិ ការរួបរួមគ្នា ដើម្បីការអភិវឌ្ឍជាតិលើគ្រប់វិស័យ និងជាស្មារតីដ៏រឹងមាំសម្រាប់សមាជិក សមាជិកា ស.ស.យ.ក. ក្នុងការត្រៀមខ្លួនទាំងកម្លាំងកាយចិត្ត ចូលរួមគាំទ្រសុខុដុមរមនា ឯករាជ្យ អធិបតីភាពរបស់ប្រទេសកម្ពុជា ជាពិសេសបន្តជំរុញប្រទេសកម្ពុជាអោយក្លាយជាកន្លែងសម្រាប់វិនិយោគ និងរក្សាស្ថេរភាពសម្រាប់ប្រទេសក្រោយការរីករាលត្បាតនៃវិបិត្តកូវីដ-១៩ និងបន្តផ្តល់ឱកាសដល់យុវជនដើម្បីចូលរួមជាមួយសង្គមបន្ថែមទៀត។

សូមជម្រាបថា ការប្រគុំតន្រ្តីអបអរសាទរខួបលើកទី៤៤ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជាបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នារាត្រីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២២ នៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈអចិន្រ្តៃយ៍នៃគណៈកម្មធិការកណ្តាល សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស សិល្បករ សិល្បការិនីល្បីៗជាច្រើនរូប និងសាធារណជនយ៉ាងច្រើនកុះករ។
 









Previous Post Next Post