សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ហ្វាង​ឡ​ង់​
គេហទំព័រ បិតា ញូស៍ សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
គេហទំព័រ បិតា ញូស៍ (Beyda News) យើងខ្ញុំ សូមស្វាគមន៏ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ហ្វាង​ឡ​ង់​




 សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ Sanna Marin នាយករដ្ឋមន្ត្រីហ្វាំង​ឡង់ ដែល​ជំនួប​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​ព្រុច​សែ​ល ប្រទេស​បែ​ល​ហ្សិក​។​

​ជំនួប​នេះ គឺ​បាន​ឆ្លុះបញ្ចាំង​ពី​អ្វី​ដែល​ប្រទេស​នៅ​តំបន់​អឺរ៉ុប​បាន​យកចិត្តទុកដាក់​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​ដូចជា​ប្រទេស​កម្ពុជា ដែល​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២​នេះ​។ លោកជំទាវ​បាន​អបអរសាទរ​ចំ​សម្ដេច​តេជោ ចំពោះ​ការងារ​ទាំងឡាយ​ដែល​សម្ដេច​តេជោ​បាន​ដឹកនាំ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​កន្លងមកនេះ​។​លោកជំទាវ​ក៏បាន​អរគុណ​សម្ដេច​តេជោ​ផងដែរ ចំពោះ​ការងារ​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​អង្គការសហប្រជាជាតិ​ដែល​បាន​បោះឆ្នោត​មហាសន្និបាត​នា​ពេល​កន្លង​ទៅ​ដែល​គាំទ្រ​ពី​សភាពការណ៍​នៅ​អ៊ុ​យក្រែន​។​

​ពាក់ព័ន្ធ​ទៅនឹង​ទំនាក់ទំនង​ទ្វេភាគី លោកជំទាវ​បាន​មានប្រសាសន៍ថា ប្រទេស​យើង​ទាំងពីរ​មាន​ទំនាក់ទំនង​ល្អ ហើយ​លោកជំទាវ​ចង់​បន្ត​ជំរុញ​បន្ថែម​ទៀត​រវាង​ប្រទេស​យើង​ទាំង​ពីរ​។ ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏បាន​ផ្លាស់ប្ដូរ​មតិ​យោបល់​ជុំវិញ​ស្ថានភាព​នៅ​មី​យ៉ាម៉ា និង​បញ្ហា​ពិភពលោក​ផង​ដែរ​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ អរគុណ​លោក​ជំទាវ​ចំពោះ​ការគាំទ្រ​ដល់​កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២​នេះ​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​ថា​សម្រាប់​ឆ្នាំ​២០២២​នេះ មាន​បញ្ហា​ប្រឈម​ជាច្រើន​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ហើយ​បញ្ហា​នោះ​ទាំងអស់​នោះ​ជា​បញ្ហា​ក្តៅ​។

​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា ប្រទេស​យើង​ទាំងពីរ គឺ​មាន​គោលដៅ​រួម​ស្រដៀង​គ្នា ក្នុងពេល​បច្ចុប្បន្ន​នេះ ហើយ​សម្ដេច​តេជោក៏បាន​លើក​ឡើង​អំពី​សារៈសំខាន់ នៃ​ប្រទេស​ហ្វាំង​ឡ​ង់​កន្លងទៅនេះ ក្នុង​ប្រវត្តិសាស្ត្រ ជា​ពិសេស​ពាក់ព័ន្ធ​ទៅនឹង ប្រទេស​ហ្វាង​លង់ដែល​ជា​ទីកន្លែង​ក្នុង​ការចរចា​រវាង​សហរដ្ឋអាមេរិក និង​អតីត​សហភាពសូវៀត ដើម្បី​ចរចា​ក្នុង​ការកំណត់​ការផលិត​អាវុធ​ទាំង​សងខាង​នោះ​។​

​សម្ដេច​តេជោក៏បាន​មាន​ប្រសាសន៍​អំពី​តួនាទី​កម្ពុជា ក្នុង​ការគាំទ្រ​ដល់​ការងារ​មនុស្សធម៌ ដែល​កម្ពុជា នឹង​បញ្ជូន​គ្រូ​ដោះមីន ដើម្បី​បង្ហាត់​ដល់​អ្នក​ដោះ​មីន​នៃ​ប្រទេស​អ៊ុ​យក្រែន និង​ទទួល​សិស្ស​ដោះ​មីន​ពី​ប្រទេស​ឲ្យ​ក្រែន​មក​កម្ពុជា​ផង​ដែរ​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា សម្ដេច​ពិតជា​ចង់ឃើញ ការកើនឡើង​ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំង​ពីរ ទោះបី​បច្ចុប្បន្ន​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ក៏​ដោយ​ក៏ប៉ុន្តែ​នៅមានកម្រិត​។​សម្តេច​តេជោក៏បាន​ស្វាគ​មន៍​ចំពោះ​ការបង្កើត នៃ​កុងស៊ុល​កិត្តិយស​របស់​ប្រទេស​ហ្វាំង​ឡ​ង់​ដើម្បី​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ​បន្ថែមទៀត​។

​ពាក់ព័ន្ធ​ទៅនឹង​ការអភិវឌ្ឍន៍​ធនធានមនុស្ស សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា ការងារ​អទិភាព​ទី​១​របស់​កម្ពុជា គឺ​ផ្ដល់​ទៅលើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​នេះ​ឯង​។​សម្ដេច​ក៏​បាន​ស្នើ​ឱ្យ​ហ្វាង​ឡ​ង់​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​កម្ពុជា​លើ​ផ្នែក​ការទូត​ដែល​បច្ចុប្បន្ន​យើង​មាន​វិទ្យាស្ថាន​ការទូត​នៅ​ក្រសួងការបរទេស​។ ជា​ចុងក្រោយ សម្ដេច​តេជោក៏បាន​ស្នើឲ្យ​លោកជំទាវ​នាយករដ្ឋមន្ត្រី​ហ្វាង​ឡង់ ក្នុង​ការជំរុញ​អ្នកវិនិយោគហ្វា​ង​ឡង់ម​កបណ្ដាក់ទុន​ក្នុងប្រទេស​កម្ពុជា​បន្ថែ​មទៀត​នៅពេល​ខាងមុខ​៕

Previous Post Next Post